ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងអំពីការជួញដូរមនុស្សឆ្នាំ២០១៩ នារសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ស្នងការរង, នាយការិយាល័យជំនាញ, មេបញ្ជាការអង្គភាព និងនាយអាវុធហត្ថរាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។