បាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្នាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខែតុលា ទិសដៅខែវិច្ឆិការ ឆ្នាំ២០១៩ និងពិធីតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្ដរសក្ដិ ដល់នាយ និងពលអាវុធហត្ថដោយមានវត្តមានចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការរិល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្ដិសុខ ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕