ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងបំពេញបេសកកម្មតាមដងផ្លូវ បានឃាត់សន្តិសុខ០២នាក់ ពាក់មួកដែលមាន ឡូកូ(ផ្លាកសញ្ញា)អាវុធហត្ថ ធ្វើការណែនាំឈប់ឲ្យទិញពាក់ និងដកហូតមួកទុក។ សូមបញ្ជាក់ដែរថា មួកដែលមាន ផ្លាកសញ្ញាអាវុធហត្ថដូចនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យពាក់ជាដាច់ខាត ទោះបុគ្គលនោះជាមន្ត្រីអាវុធហត្ថផ្ទាល់
ក៏មិនអនុញ្ញាតិឲ្យពាក់ដែរ ពីព្រោះមួកនេះមិនមានចែងក្នុងអនុក្រិត ដែលពាក់ព័ន្ធជាមួយឯកសណ្ឋានកងរាជអាវុធហត្ថឡើយ។ ចំពោះអ្នកដែល ដេរមួកដែលមានផ្លាកសញ្ញាអាវុធហត្ថបែបនេះលក់ បើសិនជារកឃើញ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
