កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក សូ គឹមយ៉ាន ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ដែលទទួលមរណៈភាពដោយរោគាពាធ នៅឯគេហដ្ឋានស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស។ នាឱកាសនោះ លោក វរសេនីយ៍ឯក មេបញ្ជាការរង បាននាំយកនូវថវិការបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០រៀល និងថវិការបស់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយ នាយរង អាវុធហត្ថទាំងអស់ ចំនួន ២.៣១០.០០០ រៀល អង្ករ ៥០គីឡូក្រាម រួមជាមួយនិងថវិការបស់លោក ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៥០០.០០០រៀល អង្ករចំនួន ៧៥ គីឡូក្រាម ជូនដល់ក្រុមគ្រួសារសពផងដែរ ។