រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ទទួលបន្ទុកការងាបច្ចេកទេសន្តិសុខ បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងពង្រឹងការងារជំនាញ ដើម្បីក្តាប់ឱ្យជាប់នូវសភាពការសន្តិសុខសង្គម នៅតាមបណ្តាមូលដ្ឋានក្រុង-ស្រុក តាមច្រកអន្តរជាតិ និងតាមច្រកល្បៀងជាប់ព្រំដែនកម្ពុជា-វៀតណាម។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីរលោកមេបញ្ជាការមេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ។