You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យគណកម្មការ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថចូលជួប

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យគណកម្មការ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថចូលជួប

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង និងជាប្រធានគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដឹកនាំគណកម្មការ និងក្រុមការងារចូលជួប ដើម្បីរាយការណ៍អំពីលទ្ធផលនៃការជ្រើសរើសបេក្ខជនដែលបានស្ម័គ្រចិត្តដាក់ពាក្យសុំចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ។