កណ្តាល៖ ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ គ្រួសារលោក នាយចំណង់ យ៉ត ភក្តី សមាជិកកងវរអន្តរាគមន៍ ដែលគ្រួសាររបស់គាត់ទើបសម្រាលកូន ក្នុងនោះផងដែរលោកមេបញ្ជាកររង បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ រួមមានថវិកា១.១៧៥០.០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់លំនៅដ្ឋានស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។