You are currently viewing លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២

លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយក នាយករមជ្ឈមណ្ឌល នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា វគ្គនេះមានសារៈសំខាន់ណាស់ គឺក្រោយពីបញ្ចប់វគ្គនឹងក្លាយជាអ្នកគ្រប់គ្រង ក្នុងកងអន្តរាគមន៍កងរាជអាវុធហត្ថ ហើយត្រូវធ្វើគំរូល្អ ក្នុងនាមជាមេគេ ដែលកន្លងមកបានធ្វើល្អហើយ ត្រូវតែបន្តធ្វើឱ្យល្អតទៀត ដើម្បីបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់។