You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ!

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ដ្រីក្រោមឱវាទ នឹងសិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មន្ត្រីទទួលបន្ទុកនៅសារមន្ទីរជាតិ ព្រមទាំងមានការធ្វើបទបង្ហាញស្ដីពីប្រវត្តិនៃការកកើតសារមន្ទីរជាតិ និងអំពីឈ្មោះប្រវត្តិរបស់រូបសំណាកដើម្បីឱ្យសិក្ខាកាមបានយល់ជ្រួតជ្រាបផងដែរ។