សារលិខិតចូលរួមរំលែកទុក្ខសូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលទូលព្រះបង្គំ មានសេចក្តីក្តុកក្តួលរំជួលចិត្តអត់ឧបមាដោយទទួលដំណឹងថា
សម្ដេចរាជបុត្រីព្រះរៀមនរោត្ដម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ
សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទ្រង់សោយទីវង្គត
នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
វេលាម៉ោង ១២ : ៣០នាទី ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សាដោយព្រះរោគគាពាធ។
ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកទុក្ខនូវព្រះមរណទុក្ខ
ប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅជាមួយ អង្គសម្ដេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្តីសង្វេគស្តាយស្រណោះអាឡោះអាល័យស្ទើរកទីបំផុតគ្មាន។
ជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំសូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ
សម្ដេចរាជបុត្រីព្រះរៀម នរោត្ដមបុប្ផាទេវី ទ្រង់យាងយកកំណើតបដិសន្ធិ
ក្នុងសុគតិភពគ្រប់ៗព្រះជាតិ ពុំឃ្លាតក្លាយជាបការៈដទៃឡើយ។
ក្រាបបង្គំទូលថ្វាយពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និង លោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់