បាត់ដំបងៈ ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ប៉ោ វណ្ណះ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាត់ដំបង បានជំរុញអោយ មន្ទឹរ ជំនាញសហការណ៍ ជាមួយមេបញ្ជាការ មូលដ្នានក្រុង ស្រុកធ្វើការ បង្ក្រាបសកម្មភាព ការរក្សាទុកនិងកាន់កាប់គ្រឿងញៀនដោយខុសច្បាប់ ដែលកំពង់បង្វក់ស្រទាប់យុវជនតាមមូលដ្នាន ខ្លួនគ្រប់គ្រងរួចមក។
ជាលទ្ធផល ដោយគ្រាន់តែគិត ចាប់តាំងពីថ្ងែទី០៨ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កម្លាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសគ្រឿងញៀនបាន១៤ករណី និងឃាត់ជនសង្ស័យ បានចំនួន២៩នាក់ ក្នុងនោះមានស្រី០២នាក់។
+ វត្តុតាងចាប់យករួមមាន
០១. ម៉ាទឹកកចំនួន ៥០០ក្រាម,
០២.យ៉ាម៉ាគ្រាប់ចំនួន៣០០គ្រាប់,
០៣. រថយន្ដ ០១គ្រឿង
០៤. ម៉ូតូ១៦គ្រឿង
០៧. ដាវសាំរ៉ៃ៦ដើម
ដែលត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយសារតែការប្រីបា្រស់គ្រឿងញៀនចំនួន ១៥០នាក់ក្លាយជាជនរងគ្រោះកំពុងត្រូវបាន ឱពុកម្ដាយ យកមកដាក់ព្យាបាលនៅមណ្ឌលផ្ដាច់សាធាតុញៀនកងរាអាវុធហត្ថខេត្តបាត់ដំបង ។