ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ, ផ្សព្វផ្សាយផែនការសិក្ខាសាលាស្តីពីប្រតិបត្តិការបច្ចេកវិទ្យា, តាមដានការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក, ត្រួតពិនិត្យផែនការ ស្ដីអំពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានលើកទី៤៦ និងកិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានបូកដៃគូសន្ទនា និងត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៣។