You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្សីចូលជួបពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្សីចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក Dmitry Yuryevich Tsvetkov ឯកអគ្គរដ្ឋទូតរុស្សី និងលោក lva Nikolaevich Stadchenko អនុពន្ធយោធារុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងការពង្រឹងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់ល្អថែមទៀត។