ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ មូលដ្ឋានស្រុកបានសហការជាមួយ កម្លាំងកងពលតូចអន្តរាគមន៍លេខ៩ បង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន លី ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, បេច្រកអង្ករដាក់ថ្នាំញៀនចំនួន ០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមនីតិវិធី៕