រតនគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះជួយសង្ដ្រោះស្រ្តីឈឺពោះឆ្លងទន្លេឈ្មោះ ផ្លាន ឌៀន ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចារ៉ាយ នៅភូមិ ប៉ក់ពោរ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី។