រតនគិរី៖ ដោយមានការរាយការណ៍ពីភ្នាក់ងារថា មានម៉ូតូកែច្នៃ ចំនួនប្រហែល ៣០-៤០គ្រឿង បានដឹកបទល្មើសឈើឆ្ពោះទៅច្រកភូមិឡុំ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានស្រុក បានដឹកនាំកម្លាំងធ្វើការឃាត់ចាប់បានម៉ូតូកែច្នៃ ចំនួន ០១គ្រឿង រីឯម៉ូតូកែច្នៃជាច្រើនគ្រឿងទៀតដោយដឹងថាកម្លាំងយើងចុះទៅ ក៏បានកាត់ខ្សែរទំលាក់ឈើទុកចោលនៅតាមចំការកៅស៊ូ ស្ថិតនៅចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
កម្លាំងបានដកហូតម៉ូតូកែច្នៃចំនួន ០១ គ្រឿង និងឈើចំនួន ៣០ដុំ ពុំទាន់ធ្វើការការវាស់វែង។
បច្ចុប្បន្នវត្ថុតាងម៉ូតូ និងឈើ យកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបណ្ដោះអាសន្ន ដើម្បីរង់ចាំប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើ។