រតនគិរី៖ នៅវេលាម៉ោង ២១ និង ១៥ នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ បានបង្ក្រាបម៉ូតូដឹកឈើចំនួន ០១គ្រឿងនៅចំណុចភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី ដោយបានរឹបអូសវត្ថុតាងម៉ូតូ ០១គ្រឿង, ឈើប្រភេទលេខ១ (សុក្រម) ចំនួន ០៦សន្លឹក ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។