You are currently viewing វគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានបញ្ចប់ជាស្ថាពរ!

វគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានបញ្ចប់ជាស្ថាពរ!

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបិទវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ស្នងការរង នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការអង្គភាពនីតិវិធី និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។