You are currently viewing ថវិកាជាង ១៤លានរៀល ត្រូវបានប្រគល់ជូនលោក​ ភេ​ សាវឿន​ អតីតនាយអាវុធហត្ថចូលនិវត្តន៍

ថវិកាជាង ១៤លានរៀល ត្រូវបានប្រគល់ជូនលោក​ ភេ​ សាវឿន​ អតីតនាយអាវុធហត្ថចូលនិវត្តន៍

ស្វាយរៀង​៖​ ព្រឹកថ្ងៃសុក្រ​ ទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក វរសេនីយ៍ឯក​ តូច​ សាវឿន​ មេបញ្ជាការរង​ ទទួលផែការងារកសាងកម្លាំង​ តំណាងលោក ឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានដឹកនាំក្រុមការងារយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង​ ចំនួន​ ១៤,៣៤៥,០០០៛​ (​ដប់បួនលានបីសែនបួនម៉ឺនប្រាំពាន់រៀល​)​ ទៅប្រគល់ជូន​​ លោកវរសេនីយ៍ឯក​ ភេ​ សាវឿន​ អតីតនាយលេខាធិការដ្ឋាន​ ដែលបានចូលសោធននិវត្តន៍​ កាលពីថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ​២០១៩​ ហើយមានជំងឺប្រចាំកាយ​ កំពុងសម្រាកព្យាបាលនៅផ្ទះ​ ជាគោលនយោបាយ​ និងលើកទឹកចិត្តដល់នាយទាហានដែលមានស្នាដៃល្អក្នុងការបម្រើការងារក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តស្វាយរៀងកន្លងមក។

​ មូលនិធិ​មហាគ្រួសារ​កងរាជអាវុធហត្ថជាការផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់​ និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ទើបលោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានបង្កើតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង​ សម្រាប់យោធិនចូលនិវត្តន៍របស់នាយទាហាន​ នាយទាហានរងកងរាជអាវុធហត្ថខេត្ត។