រតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានស្រុក កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ បានចុះឃាត់ចាប់បាន ទូកដឹកឈើ នៅតាមទន្លេសេសានចំនួន (០១គ្រឿង) ដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត្ត ស្ថិតនចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីដោយបានដកហូតទូក ចំនួន ០១ គ្រឿង និងម៉ាស៊ីន ម៉ាកហុងដា ១៣សេស ចំនួន ០១គ្រឿង, ឈើប្រភេទលេខ ១ស្រឡៅ ចំនួន ៣ដុំ (ជនសង្ស័យបានរត់គេចបាត់)។ បច្ចុប្បន្នវត្ថុតាង ប្រគល់ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។