បាត់ដំបងៈ កងរាជអាវុធហត្ថបានធ្វើជាគំរូក្នុងកិច្ចការ កំណែទម្រង់ ការងារជូនដល់ នាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកដល់បញ្ជាការដ្ឋានរាជធានី-ខេត្ត ទាំង២៥ ទទួលបាននូវតួនាទីនិងភារកិច្ចគ្រប់ៗគ្នា ក្រោមការផ្ដើមគំនិតដឹកនាំដោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជាមួយនោះក្រោយពីធ្វើការកំណែទម្រង់រួចមកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ ដូចជានៅអគារសំរាប់ស្នងការដ្នានរាជធានី-
ខេត្តបានកំពុងបានរៀបចំកសាង អគារសេនាធិការដ្ឋាន ជាការិយាល័យទៅតាមជំនាញនីមួយៗ សំរាប់ធ្វើការ។
ជាក់ស្ដែងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសាងសង់អគារ សេនាធិការដ្ឋានថ្មី មួយខ្នង មានទំហំបណ្ដោយ ៣៦.៨ x ១២ មានកំពស់០៤ជាន់។
លោកឩត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ បានអោយដឹងថា ចាប់ពីថ្ងៃបុកគ្រឹះ សាងសង់មកដល់ពេលនេះមានរយះពេល០១ឆ្នាំជាងហើយ និងបានសំរេចការ សាងសង់បានប្រមាណ ៧០% ហើយ។
