កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ លោក ទិត្យ ហាក់ មន្ត្រីអាវុធហត្ថចូលនិវត្តន៍ ដែលទទួលមរណៈភាពដោយរោគាពាធ ។ នាឱកាសនោះ លោក វរសេនីយ៍ឯក បាននាំយកនូវថវិការបស់សមាគមន៍អតីតយុទ្ធជន ចំនួន៤,០០០,០០០ និងថវិការបស់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងនាយ នាយរងអាវុធហត្ថទូទាំងខេត្តនូវថវិកាចំនួន ១,១៤០,០០០រៀល អង្ករ ១០០ គីឡូក្រាម ជូនដល់គ្រួសារសពផងដែរ ។