កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ (ខេត្តកំពង់ឆ្នាំង) លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់សិក្ខាកាមវគ្គប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍កងរាជអាវុធហត្ថជំនាន់ទី២ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍, នាយករងមជ្ឈមណ្ឌល, នាយរងការិយាល័យជំនាញ, នាយផ្នែកហិរញ្ញវត្ថុ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕