រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញបើកវគ្គបំប៉នជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីរលោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។