You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា!

ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា!

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានបច្ចេកទេស អនុប្រធានក្រុមការងារ តំណាងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ដោយមានការចូលរួមពីប្រតិភូអមដំណើ នាយករង ប្រធានមន្ទីរ នាយការិយាល័យ យោធាចារ្យ នាយទាហាន នាយទាហានរង និងសិក្ខាកាមវគ្គ៤៣ ជាច្រើនរូបផងដែរ។
លោក ឧត្តមសេនីយ៍ទោ ស្នងការដ្ឋានបច្ចេកទេស ក៏បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ជាពិសេសត្រូវត្រៀមកម្លាំងគ្រប់ពេលវេលា និងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងចុះជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកផងដែរ។