ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ក្រោអធិបតីភាព លោកវរសេនីយ៍ឯក ញូង សំអឿន ដែលមាន
នាយ នាយរង និងពលអាវុធហត្ថចូលរួមសរុប ចំនួន១៩៨នាក់ ដែលមកពីមូលដ្ឋាន ក្រុង/ស្រុក របស់កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ក្នុងពិធីនេះត្រូវបានឧទ្ទេសនាមដោយលោកវរសេនីយ៍ត្រី ប្រាក់ សុខេង អនុប្រធានមន្ទីរដ្ឋបាល និងហិរញ្ញវត្ថុ។
