ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកវគ្គបំប៉នជំនាញការរក្សាសណ្ដាប់ធ្នាប់ និងការប្រើប្រាស់អាវុធ ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។
លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការរង បានមានប្រសាសន៍ថា៖ ពិធីបើកវគ្គសិក្សានេះគឺដោយបានការជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជុំវិញជំនាញការរក្សាសណ្ដាប់ធ្នាប់ទូទាំងខេត្ត ដើម្បីលើកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ ជំនាញរបស់កងរាជអាវុធហត្ថ។ ជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើ និងរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវមានវិន័យម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ គោរពវិន័យកងទ័ព គោរពបទបញ្ជា ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យអស់ពីសមត្ថភាព។ ត្រូវសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ចេះសួរជជែកពិភាគ្សាគ្នា ដើម្បីលើកជាយោបល់ផ្តល់ជាសំណួរដល់លោកគ្រូ ដើម្បីពង្រីកឱ្យទំហំនៃវគ្គសិក្សារបស់សិក្ខាកាមបានដំណើរការទៅដោយរលូន ដែលគ្រួឧទ្ទេសនាម បានធ្វើបទបង្ហាញ និងកម្រងឯកសារមូលដ្ឋានមួយចំនួនពាក់ព័ន្ធទៅនឹងជំនាញការរក្សាសណ្ដាប់ធ្នាប់របស់កងរាជអាវុធហត្ថ៕