You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែវិច្ឆិកា

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែវិច្ឆិកា

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ត្រូវបើកប្រាក់បៀវត្សន៍ដល់ដៃនាយ និងពលអាវុធហត្ថគ្រប់រូប ហាមកាត់លុយគ្រប់ប្រភេទ ហាមចងការលុយនៅតាមអង្គភាព និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរក្សាឯកសារដែលមានការពាក់ព័ន្ធឱ្យបានគង់វង្ស។