កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តអញ្ជើញគោរពវិញ្ញាក្ខន្ធសពលោក ឧត្តមសេនីយ៍ទោ សួន ហាន នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ដែលទទួលមរណៈភាពដោយរោគាពាធ នៅឯគេហដ្ឋានស្ថិត ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។