ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ច រចនាសម្ព័ន្ធចាត់តាំង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ ក្នុងអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។