ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យល័យការពារជាតិ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញធ្វេីបាឋកថាចែករំលែកចំណេះដឹងដល់យោធាចារ្យ និស្សិត និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ, សាកលវិទ្យាធិការរង, នាយរងសេនាធិការ ស្នងការ ស្នងការរង យោធាចារ្យ និស្សិត និងសិក្ខាកាមជាច្រេីនរូបទៀត។