បន្ទាយមានជ័យៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំគណៈមេបញ្ជាការ ដែលមានសមាសភាពចូលរួមចំនួន ១៣នាក់ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានរបៀបវារៈដូចខាងក្រោម ÷
-ពិភាក្សាវាយតម្លៃលើសមាសភាពនាយអាវុធហត្ថ ដែលមានអតីតភាពការងារ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៩ ដើម្បីស្នើសុំ តម្លើងឋានន្តរសក្តិ ១ថ្នាក់បន្ថែមលើឋានន្តរសក្តិបច្ចុប្បន្ន ។
-ផ្សព្វផ្សាយ និងដាក់ផែនការស្តីពី ការងារអប់រំចិត្តសាស្រ្តដល់នាយ នាយរង និងពលអាវុធហត្ថ ។
-ផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ។
-ដាក់ផែនការចុះយុទ្ធនាការជួយជីកស្រះ អណ្តូងទឹក និងបន្តយុទ្ធនាការចុះជួយប្រជាពលរដ្ឋ នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ។
