You are currently viewing ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញធ្វើបទបង្ហាញស្តីពីបទល្មើសបច្ចេកវិទ្យា និងការអនុវត្តច្បាប់!

ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញធ្វើបទបង្ហាញស្តីពីបទល្មើសបច្ចេកវិទ្យា និងការអនុវត្តច្បាប់!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញធ្វើបទបង្ហាញស្តីពីបទល្មើសបច្ចេកវិទ្យា និងការអនុវត្តច្បាប់ ក្នុងអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត នាយ នាយរងការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។