ព្រៃវែងៈ វេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០៥ មិថុនា ២០១៦ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកម្លាំងខេត្ត និងស្រុកពោធិ៍រៀងចំនួន ១១នាក់ ចូលរួមពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ថ្ងៃទី០៥ មិថុនា ២០១៦
និងបានដាំដើមឈើចំនួន ៣៥០ដើមនៅវត្តពោធិ៍រៀងខាងជើង ឃុំពោធិរៀងស្រុកពោធិ៍រៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង ។