You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រតេស អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង,លោក ឧត្តមេសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគ្គស្នងការដ្ឋាននគរបាលជាតិ,លោក ឧត្តមសេនីយ៍ទោ អៀលីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ, នាយ នាយរងសេនាធិការ, ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌលមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។