កំពង់ចាម៖ នៅវេលាម៉ោង ០១ និង ៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ០២នាក់ឈ្មោះ ជ្រុញ ស៊ីថា ភេទស្រី អាយុ ២៧ឆ្នាំ រស់ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ ឆាយ ប៊ុនធី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សរថ្លា ១៣កញ្ចប់តូច និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នៈជនសង្ស័យ និងវត្ថុតាងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។