តាកែវ៖ វេលាម៉ោង ១៥និង ៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការណ៍ជាមួយកំលាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ នាង សុខឡេង (ហៅយ៉ាវ) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ ផេង ដារ៉ាត់ (ហៅង៉ែត) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ តាយ៉ឹង ឃុំជំរះពេន ស្រុកសំរោង។
កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លា ICC ម៉ាទឹកកកចំនួន ១៥កញ្ចប់ ទំងន់, ទូរស័ព្ទ ០១គ្រឿង, ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។