កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ១ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទី មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩!