ព្រៃវែង៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងដោយមានការសម្របសម្រួលនីតិវិទីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរងទទួលការងារយុត្តិធម៌បានចុះបង្ក្រាបករណីគ្រឿងញៀននៅ (ខារ៉ាអូខេសុខសានមនោរម្យ) មានទីតាំងស្ថិតនៅក្នុងភូមិជោទីពីរឃុំក្របៅស្រុកកំចាយមារខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នូ ស្រីលីន ភេទស្រីអាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរទីលំនៅផ្ទះជួលស្ទឹងមានជ័យ រាជធានីភ្នំពេញ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សចំនួន ៣៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, កាបូបស្ពាយពណ៌ស្វាយចំនួន ០១។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។