You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជុនជនសង្ស័យ ០៩នាក់ ទៅតុលាការ!

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជុនជនសង្ស័យ ០៩នាក់ ទៅតុលាការ!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១១ នឹង ៣០នាទី ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ប្រផេះ ទម្ងន់១៧,៥៤ក្រាម, ម្សៅក្រាមពណ៌សថ្លា ទម្ងន់ ១៤៤,០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ០៨គ្រាប់, ម៉ូតូចំនួន ០៣គ្រឿងទូរស័ព្ទដៃចំនួន ១៣គ្រឿង សម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។