You are currently viewing សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស-ស្រី ១៨នាក់ ទៅសាលាដំបូងខេត្ត

សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស-ស្រី ១៨នាក់ ទៅសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន១៨នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបរយៈពេល ២ថ្ងៃ លើទីតាំង ចំនួន០៣ផ្សេងគ្នា ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ និងបានដកវត្ថុតាងមានម្សៅក្រាមសថ្លាចំនួន ៥២កញ្ចប់, ដែកកេះ ចំនួន០៨, ដាវ ចំនួន០១, លុយ ចំនួន១២ម៉ឺនរៀល, ក្បាលមាន់ផ្សារ ចំនួន០២, ដែកឆាប ចំនួន០១, កាំបិត ចំនួន០៣, ម៉ូតូ ចំនួន០៧គ្រឿង, ខ្សៀជក់ ចំនួន០១, ដបជក់ ចំនួន០២, ទូរស័ព្ទដៃ ចំនួន១២គ្រឿង, អាវុធខ្លី ចំនួន០១ដើម,បង់០១ និងគ្រាប់០៧។