កណ្តាល៖ ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ បញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការរង ធ្វើការត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ព្រមទាំងពង្រឹងការងារការអនុវត្តជំនាញ។