You are currently viewing កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះល្បាតចំនួន០២គោលដៅ ៖
គោលដៅទី១ : នៅចំណុចភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បង្ក្រាបបានរថយន្តកាមរី០១គ្រឿង បានឈើចំនួន០៣សន្លឹក (ឈើគគី) (អ្នកបើកបរគេចខ្លួន) ។
គោលដៅទី២ : នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ។ បង្ក្រាបបានម៉ូតូចំនួន១២គ្រឿង បាឈើចំនួន៦៦ដុំ(ឈើសុក្រម) (ម្ចាស់គេចខ្លួន)
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅដែនជម្រកជីវៈចម្រុះកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។