You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ!

កំពង់ស្ពឺ៖ ថ្ងៃទី ០១ -០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំង កងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចុះស្រាវជ្រាវ និងរុករកបទល្មើសព្រៃឈើ ក្នុងមូលដ្ឋាន ហើយបានប្រទះឃើញឈើនៅចំណុចដីឡូតិ៍ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរឹបអូសឈើដុល ជ្រុង និង មូលចំនួន ៣៤ដុំ ស្មើនឹង ៤ម៉ែត្រត្រីគុណ ៥៨៤ផ្លាន ហើយបានប្រគល់ទៅឱ្យមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅភូមិផ្សារកន្ទួត យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។