You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះ បាញ់ទឹកពន្លត់អគ្គីភ័យ!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះ បាញ់ទឹកពន្លត់អគ្គីភ័យ!

ព្រះសីហនុ៖ វេលាម៉ោង ០៤:៣០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានថាករណីអគ្គីភ័យឆាបឆេះបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ប្រើប្រាស់កម្លាំងសរុបចំនួន ២០នាក់ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត ចេញអន្តរាគមន៍ និងជួយសង្រ្គោះបាញ់ទឹកពន្លត់អគ្គីភ័យ បានរលត់ទាំងស្រុងនៅវេលាម៉ោង ០៥:២០នាទី ថ្ងៃខែឆ្នាំដដែល មិនបង្ករឱ្យរាលដាលប៉ះពាល់ដល់លំនៅប្រជាពលរដ្ឋរស់នៅក្បែរទីនោះ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ បណ្តាលឲ្យខូចខាត ឆេះបន្ទប់ជួលស្នាក់នៅ ទំហំ៣ម៉ែត្រ*៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ចំនួន ០៦បន្ទប់ តែមិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស រីឯមូលហេតុឆេះនៅមិនទាន់ដឹងនៅឡើយ។

ក្នុងប្រតិបត្តិការជួយសង្រ្គោះ កម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន០៣គ្រឿង អស់ទឹក០៥ឡាន រថយន្តពន្លត់អគ្គីភ័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ០១គ្រឿង អស់ទឹក០១ឡាន និងរថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្ត ០២គ្រឿង អស់ទឹក០៤ឡាន៕