You are currently viewing កម្លាំងអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបការដឹកជញ្ជូនអនុផលព្រៃឈើ!

កម្លាំងអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបការដឹកជញ្ជូនអនុផលព្រៃឈើ!

កំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោក វរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ បានចេញល្បាតស្រាវជ្រាវតាមដងផ្លូវ លុះដល់ចំណុចចំណុចភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច បានប្រទះឃើញរថយន្តប្រភេទ Kia ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P 8419 ដឹកឈើ (ប្រភេទគ្រឿង) ចំនួន ៣,៤២០ ម៉ែត្រគីប និងគោយន្តកន្ត្រៃ ដឹកសរសរជ្រុងចំនួន ១២ដើម ស្មើ ០៩,៦០ម៉ែត្រគីប សរុបទាំងអស់។
បច្ចុប្បន្នវត្ថុតាងខាងលើ បានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋត្រួតពិនិត្យ និងយកទៅរក្សាទុក ដើម្បីបន្តនីតិវិធី។