You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានល្បាត ពួនស្ទាក់បង្ក្រាបឈើខុសច្បាប់សរុបចំនួន ២០ដុំ (ឈើសុក្រម) នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា នេះបើតាមការបញ្ជាក់ប្រាប់ពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។