រតនគិរី៖ នៅវេលាម៉ោង ៣ និង ០៥ នាទីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី មឿង មិត្តពីសិទ្ធិ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានបង្ក្រាបរថយន្តចំនួន ០១គ្រឿងពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅចំណុចភូមិបាតត់ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ។
លទ្ធផលកម្លាំងសហការរឹបអូសរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ ០១គ្រឿង, ទ្វារ (សុក្រំ)ចំនួន ១០ សន្លឹក, ក្តារងឿ (កកោះ) ចំនួន ៣ សន្លឹក សរុបស្មើនឹង ១,៥៩៦ ម៉ែត្រត្រីគុណ (ជនសង្ស័យបានរត់គេចខ្លួនបាត់ )
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមនីតិវិធីច្បាប់។