ស្វាយរៀង៖ វេលាម៉ោង ១១:៣០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត បានទទួលព័ត៌មានតាមទូរស័ព្ទថា នៅផ្ទះជួលបន្ទប់លេខ៧ មានជនជាតិវៀតណាម ប្រុស-ស្រី ជាច្រើននាក់ចេញចូលក្នុងបន្ទប់នេះខុសពីធម្មតា ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ យ័ន្ត សេង នាយរងសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ ដោយឃាត់ខ្លួនបានមនុស្សចំនួន ០៧នាក់ បាននាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដើម្បីសាកសួរ ក្នុងនោះមាន ជនសង្ស័យចំនួន ០៥នាក់ ជនរងគ្រោះចំនួន ០២នាក់ ។
ជនសង្ស័យចំនួន ០៥នាក់៖
១/ ឈ្មោះ ឡេ វ៉ាន់ថាំង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំហូបទៀន ស្រុកមីឌិក ក្រុងហានណូយ ប្រទេសវៀតណាម។
២/ ឈ្មោះ ង្វៀន អាញទុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ឃុំហូបថាញ់ ស្រុកមីឌិក ក្រុងហានណូយ ប្រទេសវៀតណាម។
៣/ឈ្មោះ ឡេ វ៉ាន់ដាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ឃុំហូបទៀន ស្រុកមីឌិក ក្រុងហានណូយ ប្រទេសវៀតណាម។
៤/ឈ្មោះ ឡេ វ៉ាន់ត្រុង ភេទប្រុស អាយុ ២៥ឆ្នំា ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ឃុំហូបទៀន ស្រុកមីឌិក ក្រុងហានណូយ ប្រទេសវៀតណាម។
៥/ឈ្មោះ ត្រឹង ត្រុងធឿង ភេទប្រុស អាយុ ២៨ឆ្នំា ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តក្វាងនិញ ប្រទេសវៀតណាម។
ជនរងគ្រោះចំនួន ០២នាក់៖
១/ឈ្មោះ ង្វៀង ធីធូហ្វឿង ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ រស់នៅភូមិវ័រចាយ ឃុំវ័រចាយ ស្រុកបេនកូវ ខេត្តតៃនិញ ។
២/ឈ្មោះ ហ្វាង វ៉ាន់ហ៊ុយ ភេទប្រុស អាយុ ២៤ឆ្នំា ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នឃុំកិនវ៉ា ស្រុកវ៉ាងត្រឹង ខេត្តក្វាងប៉ិន ប្រទេសវៀតណាម។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។