មណ្ឌលគិរី៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកែវសីមា បានបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយរឹបអូសឈើបេងចំនួន ២៤ដុំ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។